អាគារដ៏អស្ចារ្យដែលមានឈ្មោះថា Habitat 67 មានទីតាំងស្ថិតនៅ ទីក្រុង Montreal ប្រទេស កាណាដា។ អាគារនេះត្រូវបានសាងសង់នៅក្នុងឆ្នាំ ១៩៦៧ ដោយជនជាតិ អ៊ីស្រាអែល ម្នាក់ឈ្មោះថា Moshe Safidie។
លោក Moshe Safidie កើតនៅ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៣៨ ដែលគាត់គឺជា ស្ថាបត្យករ, អ្នកអប់រំ, អ្នកគូរប្លង់, និង ជាអ្នកនិពន្ធ។ គាត់ត្រូវបានគេស្គាល់ច្រើនបន្ទាប់ពី ស្នាដៃរបស់គាត់ ផ្សព្វផ្សាយ និង ទទួលបានភាពល្បីល្បាញ ទូទាំងពិភពលោក តាមរយៈ អាគារ Habitat 67។ តាមរយះការសាងសង់អាគារនេះដែរ លោក Moshe Safidie បានក្លាយទៅជា ស្ថាបត្យករអន្តរជាតិដ៏ល្បីល្បាញម្នាក់។
គោលបំណង នៃការសាងសង់អាគារដែលមានលក្ខណៈស្មុគស្មាញនេះ គឺដើម្បីឲ្យមនុស្សដែលរស់នៅទីនេះមានលក្ខណៈងាយស្រួល, មានអារម្មណ៍ប្លែកអស្ចារ្យ និង មានភាពជិតស្និទ្ធរវាងគ្រួសារមួយទៅគ្រួសារមួយ។
អាគារនេះបានជាប់ចំណាត់ថ្នាក់លេខ៨ដែលមានរូបរាងចម្លែកជាងគេនៅលើពិភពលោក។
No comments:
Post a Comment