ការសាងសង់ប្រាសាទបុរាណខ្មែរ
គឺដើម្បីបុព្វហេតុសាសនា ដែលផ្គុំឡើងពីសម្ភារៈសំណង់ រួមមានថ្មបាយក្រៀមដែលច្រើនប្រើក្នុងការរៀបជញ្ជាំង ចាក់ជាគ្រឹះ
ដោយហេតុថា វាងាយស្រួលរក និង
សមាសធាតុតុបតែងលម្អរប្រាសាទភ្នំក្រោម
(១) និង សមាសធាតុតុបតែងប្រាសាទខ្មែរមួយទៀត
មានតម្លៃថោក។
ថ្មភក់ ប្រើនៅលើតួប្រាសាទ ព្រោះថាប្រភេទថ្មនេះពិបាករក ឬមានតម្លៃខ្ពស់
ដូច្នេះហើយគេប្រើនៅកន្លែងណាដែលសំខាន់ៗ ដូចហោជាង ផ្តែរ សសរពេជ្រ ជណ្តើរ ។
ថ្មដីដុតភាគច្រើនប្រើនៅផ្នែកដំបូល និងដាក់រៀបជាគ្រឹះផ្នែកខាងក្រោមនៃប្រាសាទផងដែរ ។ ខ្សាច់ក្នុងការបុកគ្រឹះឲ្យហាប់។
ក្រោយពីបង្ហាប់រួចនោះ គេតែងតែចាក់ខ្សាច់ ឬអង្គាម និងទឹក ផ្នែកខាងលើទៀត។
អត្ថប្រយោជន៍របស់អង្កាម គឺធ្វើឲ្យគ្រឹះមានលក្ខណៈហាប់ណែនល្អ។ ទឹក
គឺជាសម្ភារៈសម្រាប់បុកគ្រឹះ ហើយសម្រាប់បង្ហាប់ផងដែរ ។
ក្រៅពីនេះ
គឺឃើញមានការប្រើឈើ (ស្មាច់) សម្រាប់បុកគ្រឹះដាក់អន្លុងទ្វារ និងសម្រាប់បំបែកថ្មផងដែរ ។
គេយកវាត្រាំទឹកជាមួយថ្ម ក្រោយមកឈើនោះរីក ជាហេតុបណ្តាលឲ្យថ្មបែក។ ជ័រឈើ
ជាពិសេសក្នុងការរៀបឥដ្ឋ ឬជញ្ជាំង។ ពោលគឺគេត្រូវតំរឹមឥដ្ឋ ឬថ្មឲ្យស្មើ និងខាត់ឲ្យរលោងទើបគេយកជ័របិទភ្ជាប់គ្នាតែម្តង ធ្វើឲ្យសំណង់ហាប់ដូចជាមិនមានថ្នេរអញ្ចឹង
។
ជី : គេតែងពួរ ដើម្បីឲ្យស្ថាបត្យករឡើងឆ្លាក់ ឬលើកបណ្តប់ថ្មពីលើគ្នា ។
ប្រាសាទទាំងនោះសុទ្ធសឹងតែបំពាក់ដោយសមាសធាតុលំអតុបតែង ទាំងខាងក្នុង និងខាងក្រៅផងដែរ ។
សមាសធាតុតុបតែងស្ថាបត្យកម្មផ្នែកខាងក្រៅ : ហោជាងក៏ដូចក្បាច់ផ្តែរ ជាគ្រឿងលំអរបស់ប្រាសាទយ៉ាងសំខាន់ក្នុងការកំណត់ការវិវត្តអាយុកាល មួយទៅអាយុកាលមួយ និងសម្រាប់បញ្ជាក់នូវរចនាបថនាសម័យកាលនីមួយៗ។ លើសពីនេះ ហោជាងត្រូវ បានធ្លាក់ជាក្បាច់រចនាជាផ្កាភ្ញីស្រស់ប្រិមប្រិយ ដើម្បីទាក់ទាញសាសនិកជន ។

ផ្តែរប្រាសាទ
រចនាបថព្រៃក្មេង សតវត្សរ៍ទី ៧ មន្ទីរវប្បធម៌ខេត្តកំពង់ចាម ដែលមានរន្ធបង្គោលមេទ្វារ (ម.ត ១៩៩៣)
ផ្តែរ : ផ្តែរដែលផ្តើមឡើងនៅសម័យវប្បធម៌បុរេអង្គរ
ជាពិសេសក្នុងរចនាបថភ្នំដា (ក្នុងដំណាក់កាលទី
២ នៃកាវិវត្តន៍) គឺស្ថិតក្រោមហោជាង មានមុខងារមិនត្រឹមតែលំអប្រាសាទតែប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់នូវការគោរពសាសនានីមួយៗ ។
សសរពេជ្រ : មានមុខងារលំអប្រាសាទផង និងជួយទ្រ ហោជាង ថែមទាំងសំណង់ទាំងមូលផងដែរ ។ ក្បាច់សសរពេជ្រដែលចាស់ជាងគេស្ថិតក្នុងរចនាបថភ្នំដា ។
សសរពេជ្រ : មានមុខងារលំអប្រាសាទផង និងជួយទ្រ ហោជាង ថែមទាំងសំណង់ទាំងមូលផងដែរ ។ ក្បាច់សសរពេជ្រដែលចាស់ជាងគេស្ថិតក្នុងរចនាបថភ្នំដា ។
ស៊ុមទ្វារ
និងសន្លឹកទ្វារ នៅប្រាសាទស្រី ខេត្តកំពង់ឆ្នាំង នាសតវត្សរ៍ទី ៧-៨ (ម.ត ១៩៩៦)
សសរផ្អោប
ឬសសរបញ្ឆោត : គឺស្ថិតនៅជាប់សសរពេជ្រផ្នែកខាងក្រៅ មានមុខងារសម្រាប់លំអដោយការឆ្លាក់ក្បូរក្បាច់រចនាយ៉ាងប្រណិត និងជួយទ្រហោជាង និងសំណង់ទាំងមូល ។
សសរបញ្ឆោតនេះ មានចាប់តាំងពីរចនាបថព្រះគោ
ចុងសតវត្សទី ៩ ហេតុផលរចនាបថអង្គរ ។
ទ្វារ និង ស៊ុមទ្វារ :ស្ថិតនៅជាប់ទ្វារដែលធ្វើឡើងអំពីឈើ វាមានមុខងារលំអប្រាសាទ និងទទួលសា្វគមន៍ សាសនិកជនដែលចូលប្រាសាទបូជាព្រះ តាមរយៈក្បាច់ផ្តែរ ។ ស៊ុមទ្វារធ្វើអំពីថ្មភក់ ហើយមានចោះរន្ធ ដើម្បីស៊កពន្លួញ ។
ទ្វារ និង ស៊ុមទ្វារ :ស្ថិតនៅជាប់ទ្វារដែលធ្វើឡើងអំពីឈើ វាមានមុខងារលំអប្រាសាទ និងទទួលសា្វគមន៍ សាសនិកជនដែលចូលប្រាសាទបូជាព្រះ តាមរយៈក្បាច់ផ្តែរ ។ ស៊ុមទ្វារធ្វើអំពីថ្មភក់ ហើយមានចោះរន្ធ ដើម្បីស៊កពន្លួញ ។
រន្ធមេទ្វារ
សម្រាប់ស៊កពន្លូញ ប្រាសាទរូងភ្នំ នៅជើងភ្នំដា, អន្តរកាលរវាងនគរភ្នំ និង ចេនឡា
អង្គរបុរី (ម.ត ២០០៦) និង ទ្វារឈើ នាសម័យចេនឡា នៅប្រាសាទស្រី ស្រុកកំពង់លែង ខេត្តកំពង់ចាម (ម.ត ២០០៨)
វត្តមានរបស់រន្ធទាំងនោះ
ពីរនៅផ្នែកខាងលើ និង ពីរទៀតនៅផ្នែកខាងក្រោម គឺសំរាប់ទទួលសន្លឹកមេទ្វារ ដែលធ្វើអំពីឈើដូចករណីនៃមេទ្វារនៃប្រាសាទស្រី ដែលស្ថិតក្នុងសម័យវប្បធម៌ចេនឡា
ជាតថភាពស្រាប់។ ប្រពៃណីនេះ តាមពិតទៅ ត្រូវបានផ្តើមឡើងតាំងតែសម័យនគរភ្នំម្ល៉េះ ជាពិសេសនៅប្រាសាទរូងភ្នំ ដែលស្ថិតក្រោមជើងភ្នំដាជាដើម ៕
No comments:
Post a Comment