គេមិនបានដឹងច្បាស់ថា លោក សេង ស៊ុនថេង កើតនៅឆ្នាំណានោះទេ តែគេជឿថា គាត់បានទទួលការហ្វឹកហាត់នៅ សាលាជាតិផ្នែកសិល្បៈតែងលម្អ (Ecole Nationale des Arts Décoratif) នៅ ក្រុងប៉ារីស ហើយបានត្រឡប់មក ប្រទេសកម្ពុជា វិញនៅដើមទសវត្សទី ៥០ ។
គាត់បានគូប្លង់ រោងចំនួន ៤ សម្រាប់ការតាំងពិពណ៌អន្តរជាតិ ១៩៥៥ នៅ ក្រុងភ្នំពេញ ហើយប្រហែលជាអ្នករៀបចំប្លង់ទីកន្លែងផងដែរ ។
គាត់ក៏ត្រូវបានមនុស្សមួយចំនួនចងចាំដោយការគូប្លង់ វិមានឯករាជ្យ ផងដែរ។ លោក លូ បាន ហាប់ បានបញ្ជាក់ថា លោក សេង ប៊ុនថេង ជាអ្នកគូប្លង់ ឯ លោក វណ្ណ មូលី វណ្ណ ជាអ្នកត្រួតពិនិត្យការសាងសង់ទាំងមូល (រូបសំណាកទាំងអស់ជាស្នាដៃ លោក តាន់ វ៉ឺត មកពី ខែត្របាត់ដំបង) ។
សម្ដេចចៅហ្វាវាំង គង់ សំអុល បាននិយាយថា ការពន្យារពេលក្នុងការសាងសង់វិមាននេះ (សម្ពោធ ៩ ឆ្នាំក្រោយទទួលបានឯករាជ្យ) គឺដោយសារមូលហេតុប្រព័ន្ធទឹកក្រោមដី ។ គេជឿថាគាត់គឺ ជាអ្នកកសាងរូបសំណាក រង្វង់មូលនាគ នៅឯ ស្ពានព្រះមុនីវង្ស ផងដែរ ។
បូករួមជាមួយការកសាង អាគារតុលាការ នៅ ខែត្រសៀមរាប (១៩៥៨) គាត់ក៏បានគូប្លង់ផ្ទះតម្លៃដែលចំណាយតិចចំនួន ៤ ផងដែរដើម្បីចូលរួមការប្រកួតប្រជែងមួយ ។
លោក ម៉ម សុផាន់ណា បាននិយាយថា លោក សេង ស៊ុនថេង បានគូប្លង់អាគារជាច្រើននៅភ្នំពេញ ភាគច្រើនជាផ្ទះយ៉ាងស្កឹមស្កៃដែលយើងអាចសម្គាល់បានដោយរចនាបថរបស់វា ។
បើតាម លោក អ៊ុយ សំអែល លោក សេង ស៊ុនថេង ក៏បានបង្រៀនមុខវិជ្ជា តុបតែងខាងក្នុង និង សិល្បៈ ផងដែរ ។ គាត់បានបន្តថា លោក សេង ស៊ុនថេង ជា«អ្នករចនាដ៍ល្អម្នាក់» និង ជា«គ្រូដ៏ល្អម្នាក់» ។
គាត់ទទួលមរណភាពនៅឆ្នាំ ១៩៦៤ នៅក្នុងគ្រោះថ្នាក់ក្រឡាប់ឡាននៅជិតផ្លូវឆ្លងផ្លូវដែកនៅ ខែត្រកំពត ។
ស្នាដៃ ៖ ផ្ទះគំរូនៅតំបន់ទួលគោក (៣), វិមានឯករាជ្យ, រង្វង់មូលនាគ ស្ពានព្រះមុនីវង្ស និង អាគារតុលាការខែត្រសៀមរាប ។
No comments:
Post a Comment