ចន្លោះឆ្នាំ ១៧២៧ ដល់ឆ្នាំ ១៧៣៤ ព្រះមហាក្សត្រ Maharajah Jai Singh II របស់ឥណ្ឌា បានស្ថាបនាកន្លែងសង្កេតតារាសាស្ត្រ៥កន្លែងនៅក្នុងទឹកដីកំណើតរបស់ព្រះអង្គ។
កន្លែងសង្កេតទាំងនោះ ហៅថា “Jantar Mantars” ដែលកន្លែងនិមួយៗមានតួនាទីច្បាស់លាស់ក្នុងការវាស់វែងពីតារាសាស្ត្រ។
រចនាសម្ព័ន្ធទាំងនោះ រួមជាមួយការលាយឡំនៃទំរង់សាងសង់តាមមាត្រសាស្ត្រ ដែលគួរឲ្យចាប់អារម្មណ៍របស់ពួកគេក្នុងទ្រុងទ្រាយធំ
បានទាក់ទាញចិត្តវិស្វករ វិចិត្រករ និងអ្នកប្រវត្តិសាស្ត្រខាងវិចិត្រសិល្បៈជុំវិញពិភពលោក
ក៏ប៉ុន្តែនៅតែមិនទាន់បានទូលំទូលាយដល់សាធារណៈជននៅឡើយ។
ដោយមានចំណាប់អារម្មណ៍យ៉ាងងប់ងុលខាងចំណោទគណិតវិទ្យា
និងតារាសាស្ត្រ ទើបព្រះអង្គ Jai Singh បានសំរេចចិត្តធ្វើការរចនាកន្លែងសង្កេតជាមូលដ្ឋានដំបូងបង្អស់
ដើម្បីបង្កើតស្ថាបត្យកម្មមួយកន្លែងសម្រាប់ធ្វើការវាស់វែងពីតារាសាស្ត្ររបស់ព្រះអង្គ។
កន្លែងសង្កេតទាំង៥ ត្រូវបានស្ថាបនាក្នុងទីក្រុង Delhi, Jaipur,
Mathura, Ujjain, និង Varanasi ប៉ុន្តែក្នុងចំណោមកន្លែងសង្កេតខាងលើ
មានតែ Mathura ប៉ុណ្ណោះដែលនៅសល់៕
សព្វថ្ងៃនេះកន្លែងសង្កេតទាំងនោះ បានក្លាយជាចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ
សូម្បីតែអ្នកតារាសាស្ត្រក្នុងតំបន់ក៏នៅតែប្រើប្រាស់វា ដើម្បីព្យាករអាកាសធាតុឲ្យកសិករដែរ៕
No comments:
Post a Comment