Wednesday, February 27, 2013

សណ្ឋាគារក្រោមទឹកដ៏ធំជាងគេបំផុតរបស់ពិភពលោក


ទីក្រុងឌូបៃ ជាទីតាំងនៃ​ស្ថាបត្យកម្ម​ដ៏ស្រស​ស្អាត​នេះ។
ទីក្រុង​ឌូបៃ ជាទី​ក្រុង​មួយ​ប្រកប​ដោយ​ភាព​ល្បី​ល្បាញ​ជាមួយ​សំណង់​អគារ​ដ៏​ប្រណិត​អស្ចារ្យ​ ដែល​ឥឡូវ​នឹង​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​​បន្ថែម​ទៀត​ពី​​បណ្តា​អ្នក​វិនិយោគ​ទុន​ពី​ប្រទេស​អារ៉ាប់ បាន​សម្រេច​ចិត្ត​បង្ហាញ​ពី Water Discus ដែលសណ្ឋគារក្រោមទឹក ដ៏ធំជាងគេ​បំផុត​លើពិភព​លោក​។



 
ដូច​ដែល​ប្រិយ​មិត្ត​បាន​ឃើញ​តាម​រយៈ​រូបថត​ខាង​លើ​ហើយ សណ្ឋាគារ​នេះ គឺ​ពិតជា​សំណង់​មួយ​ដ៏ចម្លែក និង​មាន​អារម្មណ៍​ថា ​អ្នក​ហាក់ដូច​ជា​នៅ​ក្នុង​លំហ​អាកាស។ វា​មាន​រាង​ជា​ថាស 5 ដែល​អាគារ 2 ធំ​ៗ​ នៅ​ប្រព័ន្ធ​កណ្តាល​ដែល​ត្រូវ​ភ្ជាប់​គ្នា​វិញ​ទៅ​មក​ដោយ​ជណ្តើរ​យន្ត​បង្វិល​។ ថាស​ទាំង 5 ត្រូវ​បាន​បែង​ចែកជាលំដាប់​ទៅ​កាន់​អាគារ 2 ជាមួយ​នឹង​ទីតាំង​ដែល​ផុស​ផ្នែក​ខាងក្រោម​ ដែល​មាន 21 បន្ទប់​សម្រាប់​ភ្ញៀវ​ទេសចរ​។​



 
ការ​រចនា​សណ្ឋាគារ​ដ៏​ល្អ​ឯក Water Discus ធ្វើ​ឡើង​រួច​រាល់​ដោយ​ក្រុម​ហ៊ុន Deep Ocean Technology ជាមួយ​នឹង​ជំនួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​វិនិយោគទុន BIG InvestConsult AG ពី​ប្រទេស​ស្វីស​។ ជាមួយ​នឹង​សំណង់​ដ៏​ពិសេស​នេះ ​សណ្ឋាគារ​ អាច​ងាយ​ដោះ​ដូរ និង​ផ្លាស់​ប្តូរ​ទៅ​កន្លែង​ដទៃ​ទៀត​ក្នុង​ករណី​ចាំ​បាច់​។

ខាង​ក្នុង​ផ្នែក​ខាង​លើ​គេ​បង្អស់​គួរ​តែ​ត្រូវ​បាន​បែង​ចែក​ ដើម្បី​បង្កើត​ជា​នាវា​ជួយ​ជីវិត​ ប្រសិន​បើ​សំណាង​អាក្រក់​កើត​ឡើង​ដោយ​គ្រោះ​ធម្មជាតិ​៕

No comments:

Post a Comment