ទីក្រុងដែលមានប្រជាជនជាងមួយលាននាក់
(១,៣លាននាក់)
កំណើនប្រជាជនខ្ពស់ = ៣.២%/ឆ្នាំ =៤០.០០០នាក់/ឆ្នាំ ( ១/៣ ជាប្រជាជនក្រីក្រ )
ផលទុនជាតិសរុបក្នុងស្រុក
១,៣ពាន់លានដុល្លារ នៅឆ្នាំ២០០៣ =២៨ %នៃផលទុនជាតិសរុប
ចលករសេដ្ឋកិច្ច ៖
+ ចំនួនការងារ ៤៥០.០០០ (៤៦%ឧស្សាហកម្ម និង ៣៨%
សេវាកម្ម)
+ ប្រជាជនសកម្ម ៧០០.០០០ នាក់
ពាណិជ្ជកម្ម ៖
+ ស្តង់លក់ដូរ មានចំនួន ២៥.០០០ ស្តង់
+ គ្រឹះស្ថានពាណិជ្ជកម្ម ១២.០០០ ដែលចុះបញ្ជី
វិនិយោគ ៖ ៣/៤ វិនិយោគទុនឧស្សាហកម្មនៃប្រទេស
វិស័យដឹកជញ្ជូន ៖ ៣/៤ នៃការដឹកជញ្ជូននៃប្រទេស
វិស័យទេសចរណ៍ ៖ ៩៥០.០០០នាក់ / ឆ្នាំ
វិស័យអប់រំ ៖ និស្សិត
២១.០០០នាក់, ១/៣ នៅសកលវិទ្យាល័យសាធារណៈ
ការប្រើប្រាស់ដីធ្លីបច្ចុប្បន្ន
ភ្នំពេញមានផ្ទៃក្រឡា ៣៧.៥០០ហត ៖
៨០%ជាបឹងធម្មជាតិ និង ដីស្រែកសិកម្ម (៥%ជាទន្លេ, ២៥%ដីលិចទឹក,
៥០%ជាដីកសិកម្ម )
២០%ជាដីសាងសង់ (១៦,៥%ក្នុងទីក្រុង, ៣,៥%នៅជាយក្រុង)
តំបន់ក្នុងក្រុងមាន
៦២០០ហត ចែកជា ៖
១/៣ ជាដីគ្មានសំណង់ជាផ្ទៃទឹក
និងព្រលានយន្តហោះ
២/៣ ជាដីសាងសង់(រាប់បញ្ចូលទាំងផ្លូវ)
ដង់ស៊ីតេមធ្យម ១៣០នាក់/ហត (៥០០ន/ហត នៅកណ្ដាលក្រុង និង ៥០ន/ហត នៅជាយក្រុង)
បណ្ដាញសេដ្ឋកិច្ច
បណ្ដាញសេដ្ឋកិច្ចពីរ ៖
- ច្រករបៀងអភិវឌ្ឍន៍សេដ្ឋកិច្ច ៖ បាងកក-ដីសណ្ដមេគង្គ ( RN5/RN1-RN6 ផ្លូវដែក,ផ្លូវទឹក )
- ច្រករបៀងអភិវឌ្ឍន៍សេដ្ឋកិច្ច ភ្នំពេញ-ក្រុងព្រះសីហនុ ៖ ( RN5/RN1-RN6 ផ្លូវដែក )
ភ្នំពេញជាមជ្ឈមណ្ឌលសេវាកម្ម សម្រាប់បម្រើប្រជាជន ៦លាននាក់
- បច្ចុប្បន្នប្រជាជន៦លាននាក់ ទទួល បាននូវសេវាកម្មពីរាជធានីភ្នំពេញ ក្នុងកម្រិត ចម្ងាយកាំរង្វង់១០០គីឡូម៉ែត្រជុំវិញ ។
- ២០ឆ្នាំទៅមុខចំនួនប្រជាជនដែលទទួល បានសេវាកម្មនេះនឹងកើនដល់១១លាននាក់
- ត្រូវតែជំរុញការអភិវឌ្ឍន៍ទូទាំងប្រទេស ជាពិសេសទីក្រុងធំបន្ទាប់ ដើម្បីឱ្យការអភិវឌ្ឍន៍ មានលំនឹង និងតុល្យភាពជាមួយគ្នា ។
- ការអភិវឌ្ឍន៍ទីក្រុងជាយដែនព្រំប្រទល់
ប្រព័ន្ធគមនាគមន៍ដឹកជញ្ជូន ៖ ការតភ្ជាប់ទៅនឹងបណ្ដាញគមនាគមន៍ពិភពលោក និង ក្នុងតំបន់
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
- អាកាសយានដ្ឋានតូច(ភ្ញៀវ១លាននាក់/ឆ្នាំ) បើប្រៀបធៀបនឹងបណ្ដាអាកាសយានដ្ឋាន អន្តរជាតិក្នុងតំបន់ ។
- សម្រាប់៥០ឆ្នាំទៅមុខអាចកើនដល់៥លាននាក់/ឆ្នាំ (កំណើនពី ៥ទៅ៧%) ។
- មានទីតាំងនៅជិតក្រុង និង ក្បែរតំបន់ឧស្សាហកម្ម
- មានការរៀបចំបម្រុងទុកនូវផែទំនិញ ឃ្លាំង ចំណត និង បរិក្ខារសុវត្ថិភាពហោះហើរ ។
- អាចប្រើប្រាស់បានយ៉ាងពេញសមត្ថភាពដល់ឆ្នាំ ២០២០ ។
ផែ និង គមនាគមន៍ផ្លូវទឹក
- ផែក្រុងព្រះសីហនុមានទំហំតូចប្រៀបធៀបមាត្រដ្ឋានតំបន់(១%នៃសិង្ហបុរី) ប៉ុន្តែជាច្រកទ្វារសំខាន់ សម្រាប់ប្រទេសកម្ពុជា ។
- ផែក្រុងភ្នំពេញ ៖ គួររក្សា និង កែលំអពង្រីក -ផែជំនួយនៃផែព្រះសីហនុ
- ផែក្នុងទីក្រុង ៖ មានភាពងាយស្រួលព្រោះ ជិតអ្នកផលិត/អ្នកប្រើប្រាស់
- ទន្លេមេគង្គ ៖ មានសក្ដានុពលច្រើន អាចទទួលកប៉ាល់ធុន ៣០០០-៥០០០ តោន
- ត្រូវការពង្រីកផ្ទៃស្តុកទំនិញ ឃ្លាំង កែលំអបរិក្ខារ
- ចំណុចគ្រោះថ្នាក់ ៖ ឃ្លាំងប្រេងនៅទន្លេសាប
ប្រព័ន្ធផ្លូវដែក
- បណ្ដាញផ្លូវដែកនៃកម្ពុជា ភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុ និង ព្រំប្រទល់ថៃ
- ការជួសជុលផ្លូវដែក និង ក្បាលរថភ្លើង មានការយឺតយ៉ាវ ដំណើរការសេដ្ឋកិច្ច ខ្សោយ ។
- បរិមាណដឹកអ្នកដំណើរថយចុះ ។ រីឯបរិមាណ នៃការដឹកទំនិញកើនឡើង ។
- តម្រូវការចាំបាច់ធានាសុវត្ថិភាពចរាចរ និង ល្បឿន ពាណិជ្ជកម្មត្រឹមត្រូវ ។
ចរាចរផ្លូវដែកកម្ពុជា
ប្រព័ន្ធផ្លូវ និង ផែស្ងួត
- ផែស្ងួតនៅតំបន់ត្រីកោណ
- ស្ថានីយសំរោងជាកន្លែងស្តុក, ច្រកល្អៀងសេដ្ឋកិច្ច រាជធានីភ្នំពេញ
- កំពុងផែជាតិក្រុងព្រះសីហនុ
- តំបន់ផ្លាស់ប្ដូរសេដ្ឋកិច្ចអន្តរតំបន់
- ផែស្ងួតបន្ទាប់នៅគ្រប់ច្រកចូលទីក្រុង
- ភ្ជាប់រាជធានីភ្នំពេញទៅនឹងបណ្ដាទីក្រុងនានា ក្នុងតំបន់
បេតិកភណ្ឌ និង ទេសភាពទីក្រុង
- រក្សា និង អភិរក្សរមណីយដ្ឋានចតុមុខ
- រក្សាតំបន់ដូនពេញជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ និង បេតិកភណ្ឌជាតិ ។
- បង្កើនការដាំដើមឈើក្នុងរាជធានីភ្នំពេញ
- បង្កើនក្រឡាផ្ទៃបៃតងក្នុងតំបន់សំណង់ណែន
- រក្សាក្រវាត់បៃតង និងភូមិប្រពៃណីនៅជាយក្រុង
- រក្សា និង ដាំដើមតាមប្រឡាយ មាត់បឹង ទន្លេ
- រៀបចំអភិវឌ្ឍន៍ទីក្រុងដោយបន្តប្រពៃណីបៃតង
ត្រូវរៀបចំទីប្រជុំជនបន្ទាប់នៅ ជុំវិញទីក្រុងគឺនៅតាមច្រកចូល រាជធានី អាចជាទីប្រជុំជនរណប
- ចោមចៅ
- សំរោង
- ជ្រោយចង្វារ
- ព្រែកព្នៅ
- តាខ្មៅ
- ច្បារអំពៅ ៘
បណ្ដាញបឹង
បឹងខាងជើង ៖ បឹងប៉ាយ៉ាប បឹងពោងពាយ បឹងរាជសី បឹងក្បាលដំរី បឹងស្ទឹងកំបុត...- ជាអាងស្តុកទឹកបម្រើដល់ការអភិវឌ្ឍន៍តំបន់ លំនៅឋានប្រណិត និងទីប្រជុំជនថ្មី ។
- ផ្ទៃបឹងត្រូវថែរក្សា
- អាងស្តុកទឹកចុងក្រោយ និង ជាកន្លែង ច្រោះទឹកស្អុយ ។
- ផ្ទៃបឹងត្រូវរក្សាទុកបឹងជើងឯក
នយោបាយលំនៅឋាន
ដោយកំណើនប្រជាជនរាជធានីភ្នំពេញខ្លាំង និង ត្រូវការប្រមាណជិត១ម៉ឺនលំនៅឋាន/ឆ្នាំ ចំណុច៥ យ៉ាងដែលត្រូវគិតគូរ គឺ ៖
- ជំរុញការវិនិយោគផ្នែកលំនៅឋាន និង ដីធ្លីសម្រាប់ប្រជាជនគ្រប់ស្រទាប់
- រៀបចំ អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងនៅតំបន់ជាយក្រុង ដែលអាចស្រូបទទួលយក ៩០%នៃ កំណើន ប្រជាជនរហូតដល់ឆ្នាំ២០២០ ។
- អនុវត្តនយោបាយសម្បទានដីសង្គមកិច្ច នយោបាយចែករំលែកដីធ្លី ការផ្លាស់ទីលំនៅ ទៅតំបន់ថ្មីដោយមានការ ចូលរួមពីឯកជន ។
- ជំរុញឱ្យមានការវិនិយោគអភិវឌ្ឍន៍លំនៅឋានជួលនៅរាជធានី
- លើកទឹកចិត្តការជួសជុលអគារស្នាក់នៅរួម ដែលជាអគារចាស់ៗ ដោយខ្ចីប្រាក់ដែលមាន ការប្រាក់ទាប ។
យុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍
ការតម្រង់ទិសនៃគម្រោងប្លង់មេ
- ភ្នំពេញមានមុខងារមួយច្បាស់លាស់ គឺទីក្រុងរាជធានី ទីក្រុងរដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ និង ទេសចរណ៍ ។
- កំណត់ជាអតិបរមានូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗមានស្រាប់ ដូចជា ៖គម្រោង ពង្រីកព្រលានយន្តហោះ គម្រោងពង្រីក ផែ គម្រោងបង្កើតស្ថានីយរថភ្លើងថ្មីនៅជាយ ក្រុង(ស្ថានីយ សំរោង) និង ផែស្ងួត ការកែលំអរៀបចំស្ថានីយរថភ្លើងចាស់នៅភ្នំពេញ និង ការបង្កើតឱ្យមានប្រព័ន្ធដឹកជញ្ជូនរួមផ្លូវដែក ទៅតំបន់ ខាងជើង(ឫស្សីកែវ) និងខាងលិចទីក្រុងភ្នំពេញ(ដង្កោ)
- កំណត់ព្រំប្រទល់ដីសាធារណៈ (បឹង ប្រឡាយ ផ្លូវថ្នល់ ផ្លូវដែក ព្រលានយន្តហោះ ផែ និង តំបន់បរិស្ថានបៃតង)។
- រៀបចំតំបន់សម្រាប់ទទួលការអភិវឌ្ឍន៍សេដ្ឋកិច្ច ៖ ការរៀបចំប្រព័ន្ធ និង បណ្ដាញផ្លូវដើម្បីការអភិវឌ្ឍន៍ដីធ្លី និង លំនៅឋាននៅជាយក្រុង ។
- រៀបចំតំបន់សម្រាប់ទទួល និងស្រូបយកកំណើនប្រជាជន ជាពិសេសគ្រួសារក្រីក្រដែលត្រូវរស់នៅក្បែរកន្លែងដែលមាន ការងារធ្វើ ។
- រៀបចំពង្រីកព្រំប្រទល់រាជធានីភ្នំពេញ ក្នុងកាំរង្វង់ ៣០គម ជុំវិញចំណុចកណ្ដាល វត្តភ្នំ និង បង្កើតខណ្ឌអរិយក្សត្រថ្មីមួយ បញ្ចូលមកក្នុងរាជធានីភ្នំពេញ។ ខណ្ឌថ្មី នេះនឹងគ្រោងទុកសម្រាប់ការអភិវឌ្ឍន៍ រយៈពេលវែង ។
- រៀបចំកិច្ចសហការរួមជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ដូចជា ៖ អ្នកវិនិយោគឯកជន ធនាគារ ក្រុមហ៊ុនដីធ្លី ម្ចាស់ដីធំៗ និង អ្នកអភិវឌ្ឍន៍ផ្សេងទៀតដើម្បីបង្កើន ទីផ្សារដីធ្លី និង លំនៅឋាន (សិក្សាលើទីផ្សារដីធ្លី)។
- ពង្រឹងគុណភាពលំហបៃតង និង អត្តសញ្ញាណកម្មនៃទីក្រុង-រាជធានី-ចតុមុខ ដោយ ថែរក្សាបាននូវ ទន្លេ៤មុខ និង រៀបចំឱ្យមានប្លង់មេលំហបៃតង ។
- កំណត់មុខងារ និង ប្រភេទតំបន់អភិវឌ្ឍន៍ក្រុង តំបន់សម្រាប់សាងសង់អគារខ្ពស់ (Skyscrapers) តំបន់អភិរក្ស ប្រវត្តិសាស្ត្រ តំបន់ភូមិគ្រឹះ តំបន់ផ្ទះល្វែង តំបន់ផែស្ងួត ... ដើម្បីបញ្ចៀសនូវផលប៉ះពាល់អវិជ្ជមាននានា ដូចជា ៖ ការបំពុលបរិយាកាស សំឡេង កកស្ទះចរាចរ ៘
- ពង្រឹងសមត្ថភាពសេដ្ឋកិច្ចក្នុងវិស័យ សំណង់ វាយនភណ្ឌ ការចិញ្ចឹមសត្វ-ត្រី ការដាំដុះ ការដឹកជញ្ជូន ទេសចរណ៍ និង វិស័យជាយុទ្ធសាស្ត្រផ្សេងទៀត ។
No comments:
Post a Comment