ប្រវត្តិនៃការរៀបចំប្លង់គោលភ្នំពេញ
យោងតាមការស្រាវជ្រាវមានតែប្លង់គោលឆ្នាំ១៩៥០មួយគត់
ដែលបានអនុម័តជាផ្លូវការ ដោយក្រសួងកសិកម្មនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ១៩៥០
ដែលធ្វើឡើងដោយការិយាល័យសិក្សា គម្រោងរបស់លោក Chauchon ។
ប្លង់គោលនាពេលនោះជាប្លង់តម្រង់ទិសអភិវឌ្ឍន៍តំបន់ធំៗ
ដូចជា ៖ ពហុកីឡាដ្ឋានអូឡាំពិក
និង តំបន់លំនៅឋានជុំវិញ, តំបន់ទួលគោក
តំបន់បុរីកីឡា,
តំបន់សកលវិទ្យាល័យភ្នំពេញ...
ឆ្នាំ១៩៧០
មានការិយាល័យនគរោបនីយកម្មដឹកនាំដោយលោក លុយ បានហាប់ ក៏មានបំណងរៀបចំកែប្រែ និង ពង្រីកទីក្រុងភ្នំពេញ បន្ថែមទៀតប៉ុន្តែមិនបានសម្រេច ។
ឆ្នាំ១៩៩៣ មានការសិក្សាជាឯកសារគោលរបស់លោក
Guy Lemarchand ស្ដីពីគម្រោងប្លង់គោលទីក្រុងភ្នំពេញធំ (Greater
Phnom Penh) ។
ឆ្នាំ២០០២-២០០៥
គម្រោងប្លង់គោលរាជធានីភ្នំពេញក្រោមកម្មវិធី FSP របស់សាធារណរដ្ឋបារាំង ។
និយមន័យនៃប្លង់គោល
ប្លង់គោល ជាឯកសារមានលក្ខណៈយុទ្ធសាស្ត្រនៃការរៀបចំអភិវឌ្ឍន៍ទីក្រុងរហូតដល់ ២០២០ ។
ផែនទីនៃប្លង់គោលនេះនឹងរៀបចំក្នុងមាត្រដ្ឋាន
១/២៥.០០០ ។
ប្លង់គោលនេះមានទិសដៅកំណត់ដូចខាងក្រោម ៖
- កំណត់តំបន់ដែលជាដីសាធារណៈរបស់រដ្ឋ និង តំបន់ហាមសាងសង់ ព្រមទាំងតំបន់ ផ្សេងទៀតដែលប្រើប្រាស់ជារួម ឬបម្រុងទុកជាសម្បត្តិរដ្ឋ និង លំហនានាដូចជាលំហ កម្ពស់សម្រាប់យន្តហោះចុះឡើង ផែ និង បរិក្ខារសាធារណៈធំៗផ្សេងទៀត
- បង្កើតអនុសាសន៍ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមកិច្ចរបស់ទីក្រុង ។
គម្រោងដែលមិនរាប់បញ្ចូលក្នុងប្លង់គោល
លង់ដែលអាចជានគរោបនីយបញ្ញត្តិ ៖
ប្លង់កម្ពស់, ប្លង់ជួរតម្រង់, ប្លង់គម្លាតសាធារណៈ,ប្លង់លំហបៃតង, ប្លង់ការពារបេតិកភណ្ឌ, ប្លង់បែងចែកតំបន់, ប្លង់ការពារភាពរំខានដោយសំឡេង,
ប្លង់តំបន់ហាម សាងសង់...
ប្លង់អភិវឌ្ឍន៍តំបន់ ៖
ប្លង់អភិវឌ្ឍន៍ទេសចរណ៍,ប្លង់លំអិតអភិវឌ្ឍន៍ឧស្សាហកម្ម,
លំនៅឋាន
ប្លង់គោលតាមវិស័យនានា ៖ ប្លង់គោលគមនាគមន៍,
ប្លង់គោលទឹកស្អាត, ប្លង់គោលអគ្គិសនី,
ប្លង់គោល បណ្ដាញលូ...
ប្លង់ទាំងអស់ខាងលើត្រូវរៀបចំឡើងដោយមន្ទីរដែនដីនគរោបនីយកម្ម
និងសំណង់ ភ្នំពេញ ដោយផ្អែក លើប្លង់គោលនេះ ។នីតិវិធីរៀបចំគម្រោងប្លង់គោល ជំហាន ទី១ (សិក្សា)
ការចងក្រងសៀវភៅ (ការសិក្សាស្រាវជ្រាវ-វិភាគ
និង ព្យាករណ៍)
ចក្ខុវិស័យ និង យុទ្ធសាស្ត្រសម្រាប់ឆ្នាំ
២០២០
អនុក្រឹត្យ និង ផែនទីក្នុងមាត្រដ្ឋាន ១/២៥.០០០
យុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍
(គម្រោងព្រាងប្លង់គោលនគរោបនីយកម្ម) ដើម្បីសុំមតិពីរាជធានីភ្នំពេញ និង
ក្រសួងមហាផ្ទៃ ។
យុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍ (គម្រោងព្រាងប្លង់គោលនគរោបនីយកម្ម) ដើម្បីសុំមតិពីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ ជាមុន មុននឹងបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីសុំការអនុមតិពី រាជរដ្ឋាភិបាលដោយបង្កើត ជាអនុក្រឹត្យ ។
នីតិវិធីរៀបចំគម្រោងប្លង់គោល ជំហាន ទី២ (អនុម័ត)
ប្លង់គោលនគរោបនីយកម្មរាជធានីភ្នំពេញ ២០២០
ផែនការនៃដំណាក់កាល និង
កម្មវិធីរៀបចំអភិវឌ្ឍន៍បន្តបន្ទាប់ (ផែនការអភិវឌ្ឍន៍រយៈពេលបន្ទាន់-រយៈពេល
មធ្យម និង រយៈពេលវែង) ជំហានទី៣ (អនុវត្តន៍គម្រោង)
ផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ និង
ថវិកាចាំបាច់ដើម្បីការអភិវឌ្ឍន៍ទីក្រុង
បទបញ្ញត្តិ និង ប្លង់ប្រើប្រាស់ដីធ្លីនៃ
ខណ្ឌ និង សង្កាត់
ការសិក្សានានាដើម្បីរៀបចំគម្រោងប្លង់គោល
ការសិក្សាអំពីប្រជាសាស្ត្រ
សេដ្ឋកិច្ច-សង្គមកិច្ច
ការសិក្សាអំពី ការគ្រប់គ្រងហិរញ្ញវត្ថុ និង
រដ្ឋបាលទីក្រុង
ការសិក្សាអំពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ
និង បណ្ដាញគមនាគមន៍
ការសិក្សាអំពីប្រព័ន្ធធារាសាស្ត្រទីក្រុង
ការសិក្សាអំពីប្រភេទនៃការប្រើប្រាស់ដីធ្លី
និង ទីផ្សារដីធ្លី និង លំនៅឋាន
ការសិក្សាអំពីប្រព័ន្ធបៃតង
និងទេសភាពទីក្រុង
ការសិក្សាអំពីរូបសាស្ត្រនៃការវិវត្តន៍នគរោបនីយកម្ម
និង សំណង់
ការសិក្សាអំពីបេតិកភណ្ឌប្រវត្តិសាស្ត្ររាជធានីភ្នំពេញ
ការសិក្សាអំពីលទ្ធភាពអភិវឌ្ឍន៍ប្រកួតប្រជែងជាមួយទីក្រុងនានាក្នុងតំបន់អាស៊ាន
សិក្ខាសាលាដែលបានរៀបចំនៅរាជធានីភ្នំពេញកន្លងមក
២២-មករា-០៤- ប្រព័ន្ធបៃតង
កសិកម្មទីក្រុង និងទេសភាពទីក្រុង
២៩-មករា-០៤-
បេតិកភណ្ឌប្រវត្តិសាស្ត្ររាជធានីភ្នំពេញ
០៥-កុម្ភៈ-០៤- បណ្ដាញគមនាគមន៍ និង
ការដឹកជញ្ជូនទីក្រុង
១២-កុម្ភៈ-០៤- សៀវភៅ និង
ការវិភាគទិន្នន័យ
១៩-កុម្ភៈ-០៤- ទីផ្សារដីធ្លី និង
អចលនវត្ថុទីក្រុង
១៨-មិនា-០៤- សេដ្ឋកិច្ចទីក្រុង និង
ការវិនិយោគ
០១-មេសា-០៤- បណ្ដាញលូទីក្រុង
០៨-មេសា-០៤- ការគ្រប់គ្រងសេវាកម្មទីក្រុង
៖ ទឹកស្អាត ទឹកសំអុយ និង សំរាម
១២-ឧសភា-០៤-
ការលើកតម្លៃទីកណ្ដាលក្រុង
១៩-ឧសភា-០៤-
ការប្រកួតប្រជែងអន្តរជាតិគម្រោងអភិវឌ្ឍន៍បឹងកក់
១១-មិថុនា-០៤-
គម្រោងប្រព័ន្ធផ្លូវទីក្រុង
១៧-មិថុនា-០៤- ថវិកា
និងពន្ធដារទីក្រុង, ការផ្ដល់ហិរញ្ញវត្ថុសម្រាប់ការកសាង
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទីក្រុង
១៧-មិថុនា-០៤-
គម្រោងប្លង់មេសមស្របសម្រាប់ទីក្រុង
៣០-មិថុនា-០៤- ភ្នំពេញ ២០២០
១២-កក្កដា-០៤-
ប្រព័ន្ធផ្លូវមេទីក្រុង
២៨-កក្កដា-០៤- ភ្លៀង និង
អាងស្តុកទឹកភ្លៀងនៅរាជធានីភ្នំពេញ
២៩-កក្កដា-០៤-
គណៈកម្មការគម្រោងប្រព័ន្ធធារាសាស្ត្រពោធិចិនតុង
០២-សីហា-០៤-
ការកំណត់អាងស្តុកទឹកភ្លៀងក្នុងទីក្រុង៖ បឹងសាឡាង-ក្រពើ-ទំពុន
១៥-កញ្ញា-០៤-
ការកំណត់អាងស្តុកទឹកនៃបណ្ដាញបឹងខាងជើងរាជធានីភ្នំពេញ
០៦-តុលា-០៤-
គម្រោងព្រាងប្លង់មេទីក្រុងភ្នំពេញសម្រាប់ ២០២០
១៤-តុលា-០៤-
ការតម្រង់ទិសជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ២០២០
ការវិភាគសេដ្ឋកិច្ច-សង្គមកិច្ច
ភ្នំពេញក្នុងតំបន់អាស៊ីអាគ្នេយ៍
រាជធានីមួយនៅអាស៊ីអាគ្នេយ៍
ជាទីក្រុងទី៣១៤
នៃពិភពលោកផ្នែកចំនួន ប្រជាជន (១,៣លាននាក់)
កំណើនផលិតផលជាតិ ៨៣០ដុល្លា/ឆ្នាំ
តិចជាង ៨០ដង នៃទីក្រុងបាងកក និង សិង្ហបុរី
ទីក្រុងដែលមានប្រជាជនជាងមួយលាននាក់
(១,៣លាននាក់)
កំណើនប្រជាជនខ្ពស់ = ៣.២%/ឆ្នាំ =៤០.០០០នាក់/ឆ្នាំ ( ១/៣ ជាប្រជាជនក្រីក្រ
)
ផលទុនជាតិសរុបក្នុងស្រុក
១,៣ពាន់លានដុល្លារ នៅឆ្នាំ២០០៣ =២៨ %នៃផលទុនជាតិសរុប
ចលករសេដ្ឋកិច្ច ៖
+ ចំនួនការងារ ៤៥០.០០០ (៤៦%ឧស្សាហកម្ម និង ៣៨%
សេវាកម្ម)
+ ប្រជាជនសកម្ម ៧០០.០០០ នាក់
ពាណិជ្ជកម្ម ៖
+ ស្តង់លក់ដូរ មានចំនួន ២៥.០០០ ស្តង់
+ គ្រឹះស្ថានពាណិជ្ជកម្ម ១២.០០០ ដែលចុះបញ្ជី
វិនិយោគ ៖ ៣/៤ វិនិយោគទុនឧស្សាហកម្មនៃប្រទេស
វិស័យដឹកជញ្ជូន ៖ ៣/៤ នៃការដឹកជញ្ជូននៃប្រទេស
វិស័យទេសចរណ៍ ៖ ៩៥០.០០០នាក់ / ឆ្នាំ
វិស័យអប់រំ ៖ និស្សិត
២១.០០០នាក់,
១
/៣ នៅសកលវិទ្យាល័យសាធារណៈ
No comments:
Post a Comment