ទីក្រុងឌូបៃ ជាទីតាំងនៃស្ថាបត្យកម្មដ៏ស្រសស្អាតនេះ។
ទីក្រុងឌូបៃ ជាទីក្រុងមួយប្រកបដោយភាពល្បីល្បាញជាមួយសំណង់អគារដ៏ប្រណិតអស្ចារ្យ
ដែលឥឡូវនឹងកាន់តែមានការចាប់អារម្មណ៍បន្ថែមទៀតពីបណ្តាអ្នកវិនិយោគទុនពីប្រទេសអារ៉ាប់
បានសម្រេចចិត្តបង្ហាញពី Water
Discus ដែលសណ្ឋគារក្រោមទឹក ដ៏ធំជាងគេបំផុតលើពិភពលោក។
ដូចដែលប្រិយមិត្តបានឃើញតាមរយៈរូបថតខាងលើហើយ សណ្ឋាគារនេះ
គឺពិតជាសំណង់មួយដ៏ចម្លែក និងមានអារម្មណ៍ថា អ្នកហាក់ដូចជានៅក្នុងលំហអាកាស។
វាមានរាងជាថាស 5 ដែលអាគារ 2 ធំៗ នៅប្រព័ន្ធកណ្តាលដែលត្រូវភ្ជាប់គ្នាវិញទៅមកដោយជណ្តើរយន្តបង្វិល។
ថាសទាំង 5 ត្រូវបានបែងចែកជាលំដាប់ទៅកាន់អាគារ 2
ជាមួយនឹងទីតាំងដែលផុសផ្នែកខាងក្រោម ដែលមាន 21 បន្ទប់សម្រាប់ភ្ញៀវទេសចរ។
ការរចនាសណ្ឋាគារដ៏ល្អឯក Water Discus ធ្វើឡើងរួចរាល់ដោយក្រុមហ៊ុន Deep
Ocean Technology ជាមួយនឹងជំនួយឧបត្ថម្ភពីក្រុមហ៊ុនវិនិយោគទុន
BIG InvestConsult AG ពីប្រទេសស្វីស។
ជាមួយនឹងសំណង់ដ៏ពិសេសនេះ សណ្ឋាគារ អាចងាយដោះដូរ និងផ្លាស់ប្តូរទៅកន្លែងដទៃទៀតក្នុងករណីចាំបាច់។
ខាងក្នុងផ្នែកខាងលើគេបង្អស់គួរតែត្រូវបានបែងចែក ដើម្បីបង្កើតជានាវាជួយជីវិត
ប្រសិនបើសំណាងអាក្រក់កើតឡើងដោយគ្រោះធម្មជាតិ៕