ស្ទូឌីយោ Zaha
Hadid Architects បានឈ្នះក្នុងការប្រកួតប្រជែងគម្រោងអគារ Sberbank នៃឧទ្យានឧស្សាហកម្ម (Technopark) នៅក្រុងម៉ូស្គូ។ ការសាងសង់នឹងចាប់ផ្តើមក្នុងរយៈពេល
១៨ ខែខាង
មុខនេះ។ អគារឧទ្យានឧស្សាហកម្ម (Technopark)
មានទីតាំងស្ថិតនៅក្នុងស្គូលកូវ៉ា (Skolkovo)។
មុខងារអគារមានដូចជា: មន្ទីរពិសោធន៍, សាខា ,
មជ្ឈមណ្ឌលនៃការស្រាវជ្រាវនិងការច្នៃប្រឌិត។ អគារធនាគារ Sberbank ជាធនាគារជាតិសំខាន់នៅប្រទេសរុស្ស៊ី។ អគារឧទ្យានឧស្សាហកម្ម (Technopark) នឹងក្លាយជាកន្លែងនៃការទំនាក់ទំនងទំនើប។ ហើយក៍ជាកន្លែងសំរាប់បំពេញការងារសម័យទំនើបដែលជំរុញផលិតកម្ម និងផលិតភាព។
អគារឧទ្យានឧស្សាហកម្ម (Technopark)
មានក្រឡាផ្ទៃសរុប
131.000 ម៉ែត្រការ៉េ។ អគារនេះនឹង
ក្លាយជាទីស្នាក់ការរបស់ អគារធនាគារ Sberbank។ គំនិតច្នៃប្រឌិតនិងប្រពៃណី ក្នុងការកសាងអគារ
នេះនឹងក្លាយជាគំរោងគំរូសំរាប់បច្ចេកវិទ្យាថ្មី។
No comments:
Post a Comment