មជ្ឈមណ្ឌល វប្បធម៍ក្រហម ស្ថិតនៅក្នុងក្រុងណរម៉ានឌី (Normandy) នៃប្រទេសបារាំង។
រៀបចំគំរោងដោយក្រុមស្ថាបត្យករ Périphériques /
Marin+Trottin Architectes
អគារថ្មីនេះបានបង្ហាញខ្លួននៅជាយទីក្រុងដែលព័ទ្ធជុំវិញដោយអគារកសិដ្ថាននិងអគារឧស្សាហ
កម្ម។ផ្លូវចូលទៅអគារត្រូវបានតុបតែងដោយបន្ទះប៉ាណែលពណ៌ក្រហមឆ្លុះនិងបន្ទះអាលុយ
មីញ៉ូមពណ៌ក្រហម។
បន្ទះប៉ាណែលផ្នែកខាងក្រៅនៃអគារអាចការពារអគារពីកំលាំងខ្យល់ដែលបកមកពីសមុទ្រ។អគារ
កសាងឡើងទៅតាមស្ថានភាពតំបន់នៅទីនោះ។ មជ្ឈមណ្ឌលវប្បធម៍ក្រហមត្រូវបានប្រើសំរាប់ កិច្ចប្រជុំ ការប្រគុំតន្ត្រី បន្ទប់តាំងពិពណ៌វប្បធម៌ផ្សេងៗ។
ផ្នែកសំខាន់ៗដែលមានក្នុងអគារមានដូចជាសាលប្រគុំតន្ត្រី សាលាតន្ត្រី កន្លែងដែលសិក្សារបាំ បាឡេនិងបន្ទប់សម្រាប់កិច្ចប្រជុំរបស់សមាគមទីក្រុងនានា។អគារត្រូវបានកសាងដោយបេតុងនិង
ឈើ។
No comments:
Post a Comment