Sunday, March 3, 2013

ផ្លូវហាយវ៉េកាត់​​អាគារ​​១៦​ជាន់​នៅ​អូសាកា​ប្រទេស​ជប៉ុន

អាគារ​កំពស់​១៦ជាន់មួយនេះ​ស្ថាបត្យកម្ម​ដែលគួរ​អោយ​កត់​សំគាល់មួយ​របស់​ ជប៉ុន ដោយសារ​តែ​នៅ​ជាន់​ទី​៥ ទី​៦ និង​ទី៧​នៃ​អាគារ​នេះ​ត្រូវបាន​ចោះ​ទំលុះដើម្បី​សង់​ផ្លូវហាយវ៉េ កាត់​អាគារ​នេះ​តែ​ម្តង។ អាគារ​នេះ​ស្ថិត​នៅក្នុង​ទីក្រុង​អូសាកា ហើយ​ផ្លូវហាយវ៉េ​ដែល​ឆ្លង​កាត់​នោះមាន​ឈ្មោះ​ថា Hanshin Expressway។ ​






គម្រោងសំណង់​​កីឡដ្ឋានសម្រាប់​បាល់​ទាត់​ពិភព​លោក​២០១៨ នៅ​រុស្ស៊ី

រូបភាព​ខាង​ក្រោម​នេះ​ជា​បណ្ដា​កីឡដ្ឋាន​នានា​ដែល​ប្រទេស​រុស្ស៊ី​ត្រូវ​ ធ្វើ​ការសាងសង់​ ដើម្បី​ត្រៀម​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨។














Wednesday, February 27, 2013

សណ្ឋាគារក្រោមទឹកដ៏ធំជាងគេបំផុតរបស់ពិភពលោក


ទីក្រុងឌូបៃ ជាទីតាំងនៃ​ស្ថាបត្យកម្ម​ដ៏ស្រស​ស្អាត​នេះ។
ទីក្រុង​ឌូបៃ ជាទី​ក្រុង​មួយ​ប្រកប​ដោយ​ភាព​ល្បី​ល្បាញ​ជាមួយ​សំណង់​អគារ​ដ៏​ប្រណិត​អស្ចារ្យ​ ដែល​ឥឡូវ​នឹង​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​​បន្ថែម​ទៀត​ពី​​បណ្តា​អ្នក​វិនិយោគ​ទុន​ពី​ប្រទេស​អារ៉ាប់ បាន​សម្រេច​ចិត្ត​បង្ហាញ​ពី Water Discus ដែលសណ្ឋគារក្រោមទឹក ដ៏ធំជាងគេ​បំផុត​លើពិភព​លោក​។



 
ដូច​ដែល​ប្រិយ​មិត្ត​បាន​ឃើញ​តាម​រយៈ​រូបថត​ខាង​លើ​ហើយ សណ្ឋាគារ​នេះ គឺ​ពិតជា​សំណង់​មួយ​ដ៏ចម្លែក និង​មាន​អារម្មណ៍​ថា ​អ្នក​ហាក់ដូច​ជា​នៅ​ក្នុង​លំហ​អាកាស។ វា​មាន​រាង​ជា​ថាស 5 ដែល​អាគារ 2 ធំ​ៗ​ នៅ​ប្រព័ន្ធ​កណ្តាល​ដែល​ត្រូវ​ភ្ជាប់​គ្នា​វិញ​ទៅ​មក​ដោយ​ជណ្តើរ​យន្ត​បង្វិល​។ ថាស​ទាំង 5 ត្រូវ​បាន​បែង​ចែកជាលំដាប់​ទៅ​កាន់​អាគារ 2 ជាមួយ​នឹង​ទីតាំង​ដែល​ផុស​ផ្នែក​ខាងក្រោម​ ដែល​មាន 21 បន្ទប់​សម្រាប់​ភ្ញៀវ​ទេសចរ​។​



 
ការ​រចនា​សណ្ឋាគារ​ដ៏​ល្អ​ឯក Water Discus ធ្វើ​ឡើង​រួច​រាល់​ដោយ​ក្រុម​ហ៊ុន Deep Ocean Technology ជាមួយ​នឹង​ជំនួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​វិនិយោគទុន BIG InvestConsult AG ពី​ប្រទេស​ស្វីស​។ ជាមួយ​នឹង​សំណង់​ដ៏​ពិសេស​នេះ ​សណ្ឋាគារ​ អាច​ងាយ​ដោះ​ដូរ និង​ផ្លាស់​ប្តូរ​ទៅ​កន្លែង​ដទៃ​ទៀត​ក្នុង​ករណី​ចាំ​បាច់​។

ខាង​ក្នុង​ផ្នែក​ខាង​លើ​គេ​បង្អស់​គួរ​តែ​ត្រូវ​បាន​បែង​ចែក​ ដើម្បី​បង្កើត​ជា​នាវា​ជួយ​ជីវិត​ ប្រសិន​បើ​សំណាង​អាក្រក់​កើត​ឡើង​ដោយ​គ្រោះ​ធម្មជាតិ​៕