Tuesday, May 10, 2016

អគាររចនារចនាសម្ពន្ធ័ថ្មីនៅទីក្រុង ម៉ារីនីលីយ៉ា (Marinilya) ប្រទេសកុឡុំប៊ី (Colombia)

ការិយាល័យស្ថាបត្យករ El Equipo Mazzanti បានបង្ហាញពីគម្រោងថ្មីគោលបំណងចម្បងរបស់
 គំរោងនេះគឺសម្រាប់ផ្តល់នូវកន្លែងរស់នៅភ្ជាប់ជាមួយនឹងទំនាក់ទំនងនិងការលេងឧបករណ៍តន្ត្រី
អគារនេះត្រូវបានសងសង់ដោយការលាយបញ្ជូលគ្នានៃសារធាតុគីមីសំណង់ផ្សេងៗ។ អគារមាន
មុខងារចំបងដួចជាកន្លែងអប់រំសំរាប់កិច្ចប្រជុំនិងការហ្វឹកហាត់។ ប្រជាជនក្នុងតំបន់អាចស្វែងរក ចំនេះដឹងជាមួយបរិស្ថានជំវិញខ្លួននៅទីនេះ។
 
 
 
 
 
 
 


Monday, May 2, 2016

សារះមន្ទី Christian Andersen Museum ទីក្រុងអូឌឹន ប្រទេសដាណឺម៉ាក

សមាគមស្ថាបត្យកម្Kengo Kuma & Associates ក្រុមស្ថាបត្យករ Cornelius + Voge និងក្រុម
ស្ថាបត្យករ MASU planning បានបង្ហាញគំរោងប្លង់នៃសារះមន្ទី Hans Christian Andersen ដែល
ស្ថិតនៅទីក្រុងអូឌឹន ប្រទេសដាណឺម៉ាក។ អគារមានក្រឡាផ្ទៃសរុប ៥៦០០ ម៉ែត្រការ៉េដែលផ្នែក
ខាងក្រោមនៃអគារលំអរទៅដោយសួនច្បារជាមួយនឹងដើមឈើធំៗនិងវាលស្មៅដ៍ស្រស់ស្អាត​​។ 
ទំរង់នៃអគារមានរាងជាសិឡាំងកញ្ចក់ដែលផ្ជាប់ជាមួយឈើបន្ទះទៅនឹងដំបូលពណ៌បៃតង។
គំរោងនេះនឹងត្រូវផ្លាស់ប្តូរសារះមន្ទីដែលដែលមានស្រាប់អោយស្របទៅនឹងរឿងនិទានអាន់ឌឺសាន់
 (Andersen’s fairy tales) ។

 
 
 
 
 

Thursday, April 28, 2016

ក្រុមស្ថាបត្យករសាហា ហាឌីត (Zaha Hadid Architects) និងគំរោងអគារឧទ្យានឧស្សាហកម្ម (Technopark)



ស្ទូឌីយោ Zaha Hadid Architects បានឈ្នះក្នុងការប្រកួតប្រជែងគម្រោងអគារ Sberbank នៃឧទ្យានឧស្សាហកម្ម (Technopark) នៅក្រុងម៉ូស្គូ ការសាងសង់នឹងចាប់ផ្តើមក្នុងរយៈពេល ១៨ ខែខាង
មុខនេះ អគារឧទ្យានឧស្សាហកម្ម (Technopark) មានទីតាំងស្ថិតនៅក្នុងស្គូលកូវ៉ា (Skolkovo)


មុខងារអគារមានដូចជា: មន្ទីរពិសោធន៍, សាខា, មជ្ឈមណ្ឌលនៃការស្រាវជ្រាវនិងការច្នៃប្រឌិត។ អគារធនាគារ Sberbank ជាធនាគារជាតិសំខាន់នៅប្រទេសរុស្ស៊ី។ អគារឧទ្យានឧស្សាហកម្ម (Technopark) នឹងក្លាយជាកន្លែងនៃការទំនាក់ទំនងទំនើប។ ហើយក៍ជាកន្លែងសំរាប់បំពេញការងារសម័យទំនើបដែលជំរុញផលិតកម្មនិងផលិតភាព។


អគារឧទ្យានឧស្សាហកម្ម (Technopark) មានក្រឡាផ្ទៃសរុប 131.000 ម៉ែត្រការ៉េ។ អគារនេះនឹង
ក្លាយជាទីស្នាក់ការរបស់អគារធនាគារ Sberbank គំនិតច្នៃប្រឌិតនិងប្រពៃណីក្នុងការកសាងអគារ
នេះនឹងក្លាយជាគំរោងគំរូសំរាប់បច្ចេកវិទ្យាថ្មី។