Friday, April 8, 2016

រចនាបថផ្នែកខាងក្រៅអគារនាពេលអនាគត



អគារពាណិជ្ជកម្ម ផ្សារទំនើប អគារផ្ទះល្វែងនឹងត្រូវសាងសង់ឡើងដោយមានទំរង់លក្ខណះភ្លែកៗ
និងមិនប្រក្រតី ផ្នែកខាងក្រៅនៃអគារអាចរចនាដោយមិនមានលក្ខណះស្តង់ដា ដោយលក្ខខណ្ឌបែបនេះអាចធ្វើបានឆាប់រហ័សនិងមានភាពងាយស្រួលនិងការចំណាយទៅលើសមា្ភរមានតំថោក
សមរម្យ នេះជាគំនិតច្នៃប្រឌិតថ្មីទៅលើស្ថាបត្យកម្មនាពេលអនាគតទៅលើផ្នែកខាងក្រៅជញ្ជាំង КНАУФ АКВАПАНЕЛЬ®

អគារពាណិជ្ជកម្មមីឡានណូហ្វីអូរី (Milanofiori) ប្រទេសអ៊ីតាលី

ប្រព័ន្ធនៃការសាងសង់នេះបានបង្ហើញអោយឃើញនូវផ្នែកជញ្ជាំងខាងក្រៅនៃគ្រោងអគារ ជាមួយនឹងប្រព័ន្ធនៃការសាងសង់នេះវាអាចជួយការពារផ្នែកជញ្ជាំង ខាងក្រៅដែលទប់ទល់នឹងខ្យល់និងភ្លៀងនិងសំណើមដែលកើតឡើងដោយបំលាស់ប្តូរសីតុណ្ហភាព

  អគារពាណិជ្ជកម្មប៊ូម (BOOM) នៃក្រុងអាតែន ប្រទេសក្រិច

ពហុកីឡដ្ឋាន Allianz Arena នៃទីក្រុងមុណិច ប្រទេសអាល្លឺម៉ង់

លំនៅដ្ឋាន Red Dawn នៃទីក្រុងពិទៀរហ្គូស ប្រទេសរុស្ស៊ី





Thursday, April 7, 2016

ស្នាដៃមួយចំនួនរបស់អ្នកស្រីសាហា ហាឌីត (Zaha Hadid)




អ្នកស្រីសាហា ហាឌីត (Zaha Hadid) បានទទួលមរណះភាពដោយជំងឺគាំងបេះដូង​។ អ្នកស្រីជា
ស្ថាបត្យករស្ត្រីម្នាក់ដែលមានទេពកោសល្យគ្មានអ្វីប្រៀប។ ខាងក្រោមជាស្នាដៃមួយចំនួនរបស់អ្នក
ស្រីសាហា ហាឌីត (Zaha Hadid)៖
 កន្លែងជិះស្គីនៅប្រទេសអូទ្រីស ឆ្នាំ ២០០២
 អគារក្រុមហ៊ុន BMW នៅអាល្លឺម៉ង់ ឆ្នាំ ២០០៥
 មជ្ឈមណ្ឌលវិទ្យាសាស្រ្តនៅអាល្លឺម៉ង់ ឆ្នាំ ២០០៥
 សារមន្ទីរ MAXXI ឆ្នាំ ២០០៩
 អគារល្ខោន Opera ក្វាងចូវនៅប្រទេសចិន ឆ្នាំ ២០១០
 អាងហែលទឹកទីក្រុងឡុងនៅប្រទេសអង់គ្លេស ឆ្នាំ ២០១០
 អគារ Galaxy Solo ទីក្រុងប៉េកាំងនៅប្រទេសចិន ឆ្នាំ ២០១២
 អគារតាំងពិពណ៌ទីក្រុងឡុងនៅប្រទេសអង់គ្លេស ឆ្នាំ ២០១៣
 ក្លឹប Jockey ទីក្រុងហុងកុង ឆ្នាំ ២០១៣
 មជ្ឈមណ្ឌលហេដារ៉ា អាលីយេវ (Aliyev Heydar Center) ទីក្រុងបាគូ

Wednesday, April 6, 2016

អាគារសាលារៀនជនបទនៃប្រទេសថៃ

ការរញ្ជួយដីក្នុងឆ្នាំ២០១៤បាននាំយកនូវភាពខូចខាតទៅប្រទេសថៃអគារមួយចំនួនត្រូវបាន
បំផ្លិចបំផ្លាញ។ ការកសាងសាលារៀននៅតាមជនបទបានស្ដារឡើងវិញនិងការធ្វើឱ្យទាន់សម័យជាងមុន។ រៀបរៀងគំរោងដោយក្រុមស្ថាប្យករជូនសិគិណូ (Junsekino Bureau)
សាលារៀនតូចតែសំខាន់យ៉ាងខ្លាំងសម្រាប់តំបន់នេះ។ លើផ្ទៃដី ៤៨ ម៉ែត្រការ៉េដែលមានទីតាំង
ស្ថិត នៅក្នុងថ្នាក់រៀនចំនួនបួន
 កន្លែងសំរាប់ការលេងកំសាន្តសំរាប់កុមារ។ សាលាបង្រៀនកុមារចាប់ពីអាយុ ៥-១០ ឆ្នាំ។

 ស៊ុមដែកថែបដែលភ្ជាប់នឹងអគារសាលាអាចអាចទប់ទល់នឹងភាពរំញ័រដែលអាចកើតឡើងចេញ
ពីផ្ទៃដីដោយចៃដន្យបាន។
 គម្រោងអគាត្រូវបានរៀបចំនិងរចនាដោយសមស្របទៅតាមស្ថានភាពតំបន់។
 ការសាងសង់ត្រូវបានបង្កើតឡើងដើម្បីការពារនឹងគ្រោះទឹកជំនន់។
 ទីធ្លាវេរ៉ង់ដាដ៍ទូលាយរបស់សាលារៀន​​។ មូលដ្ឋានគ្រឹះនៃអគារគឺឫស្សីនិងដែកថែប
សំណង់ទំរង់ស្រាលបែបនេះអាចដំឡើងបានយ៉ាងលឿននៅគ្រប់ទីកន្លែងសមរម្យ នៅក្នុង
ប្រទេស