Sunday, March 3, 2013

ស្ថាបត្យកម្ម​៖ ផ្ទះ​វីឡា​ Shell ឌីសាញ​ដោយ ARTechnic


គម្រោង ៖ Shell Villa
ឌីសាញ​ដោយ ៖ ARTechnic Architects
ទីតាំង៖ Nagano, Japan.





















សិល្បៈស្ថាបត្យកម្ម

ស្ថាបត្យកម្ម​(មក​ពី​ពាក្យ​ឡាតាំង​ថា​ar chitectural​ នៃ​ប្រទេស​ក្រិច)មាន​ន័យ​ថាគឺជា​ដំណើ​រការ​បង្កើត​គំរោង គូរ​ប្លង់​ និង​ការ​សាងសង់​។ការងារ​​សាងសង់​អាគារ​នេះ​គឺ​ជានិមិត្ត​សញ្ញា​នៃ​​ផ្នែក​ សិល្បៈ។​ពាក្យនេះ​ជា​ទូទៅ​គឺ​ដើម្បី​ពណ៌នា​អំពី​រូបរាង​របស់អាគារ​។សិល្បៈ​ និង​វិទ្យា​សាស្ត្រ​នៃ​ការ​គូរ​ប្លង់​ព្រមជាមួយ​ការ​រចនា​ម៉ូដ​អាគារ​​វិធី​ នៃ​ការ​គូរ​ប្លង់​​ការ​សាងសង់​អាគារ​  និងការ​អនុវត្តន៍​ស្ថាបត្យកម្ម​មានន័យ​ថា​ការ​ឆ្នៃ​ប្រឌិត​ក្នុង​ការ​ សាងសង់​អាគារ​។

 ប្រវតិ្តឯកសារស្ថាបត្យកម្ម​
  ការសរសេរ​ដំបូង​គឺ​សរសេរ​អំពី​ស្ថាបត្យកម្ម ​De architectura ​ដោយ​ស្ថាបត្យករ​ជនជាតិ​រ៉ូមំាង​គឺ​លោក ​Vitruvius​ ក្នុង​សតវត្សរ៍​ទី១​។យោង​ទៅ​តាម​លោក ​Virtruvius ​ថា​អាគារ​ល្អ​គួរ​តែ​មាន​គោលការណ៍​៣​យ៉ាង​គឺ ​fumitas, utilitas, venustas អាគារ​ត្រូវ​សង់​ឲ្យ​ត្រង់ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ប្រើ​និង​សម្រស់​របស់​អាគារ​។បើ​យោង​ទៅ​តាម​ប្រសាសន៍របស់​លោក​ Vitruvius​ ស្ថាបត្យករ​គួរ​តែ​បំពេញ​នៅ​គោលការណ៍​ទាំង​បី​យ៉ាង​នេះ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។លោក ​Leone Battista Alberti​ ជា​អ្នក​យក​តាម​គំនិត​របស់​លោក ​Vitruvius​ សម្រស់​របស់​អាគារ​ជា​កត្តា​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​។នៅ​ក្នង​សតវត្សរ៍​ទី១៩ លោក ​Augustus Welby Northmore Pugin បាន​សរសេរ​ប្រឆាំង​នៅ​គំនិត​របស់​លោក Vitruvius លោក​ Pugin ​បាន​លើក​ឡើង​អំពី​ទ្រឹស្តី​សម័យ​និង​សហគ្រាស​នៅ​ក្នុង​ពិភពលោក។នៅ​សតវត្សរ៍​ទី​១៩ មាន​អ្នក​សិល្បៈ​ជនជាតិ​អង់គ្លេស​គឺ​លោក​ John Ruskin បាន​និយាយ​ថា​សៀវភៅស្ថាបត្យកម្ម​របស់​គាត់​បាន​បោះពុម្ព​ក្នុង​ឆ្នាំ​១៨៤៩។

គំនិតសម័យទំនើបនៃស្ថាបត្យកម្ម​
 
សតវត្សរ៍​ទី១៩​គឺ​ជា​សតវត្សរ៍​ដ៏​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​អាគារ​ខ្ពស់ៗ ​Louis Sullinvan​ ដែល​ជា​អាគារ​ខ្ពស់​។សំណង់​អាគារ​មួយ​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អាគារ ​ដ៏​ល្អ​ និង​មិន​គូរ​ឲ្យ​ជឿថា​មាន​អាគារ​បែប​នេះ​ទេ​នៅ​ក្នុង​ពិភពលោក​។Nunzia Rondanini​ បាន​បង្ហាញ​ថា​វា​គឺ​ជា​ស្ថាបត្យកម្ម​មួយ​មាន​សោភ័ណភាព​ពី​វិទ្យាសាស្ត្រ​ របស់​មនុស្ស  និង​បង្ហាញ​តម្លៃ​ដែល​ស្ថាបត្យកម្ម​មាន​ឥទ្ធិពល​ទៅ​លើ​សង្គម​ និង​ការ​លើក​ស្ទួយ​អភិវឌ្ឍន៍​សង្គម​។សង្កត់​ធ្ងន់​ទៅ​លើ​ពាក្យ​ស្ថាបត្យកម្ម ​គឺ​ជា​សិល្បៈ​នៃ​ការងារ​ក្នុង​ការ​សាងសង់​។

ស្ថាបត្យកម្មនៅតាមដំបន់​
អាគារ​ដំបូង​មិន​ទាន់​មាន​ការ​ធ្វើ​ធំៗ​នៅ​ឡើយ​ទេ គឺ​គ្រាន់​តែ​ធ្វើ​សម្រាប់​ជ្រក សម្រាប់​ការពារ​កុំឲ្យ​ត្រូវ​ទឹកភ្លៀង ថ្ងៃ​ឬ​សម្រាប់​ជា​កន្លែង​ធ្វើ​គ្រឿង​សក្ការៈ ​បូជា​។បើ​ទៅ​តាម​វប្បធម៌​និង​ចំណេះ​ដឹង​រប់ស​មនុស្ស​គឺ​ធ្វើ​ទៅ​តាម​ ប្រពៃណី ទំលាប់​ពី​ដូនតា​ដែល​ធ្លាប់​ឃើញ​ពួក​គាត់​ធ្វើ ហើយ​ក៏​ធ្វើ​តាម​។អាគារ​ក្រោយ​មក​មាន​ការ​សាងសង់​ដែល​ហៅ​ថា​ស្ថាបត្យកម្ម។
 
ស្ថាបត្យកម្មនៅសម័យបុរាណ​
នៅ​ក្នុង​អរិយធម៌​ពី​សម័យ​បុរាណ​ដូចជា​ប្រទេស​ Egypt​ និង​ Mesopotamia​ ស្ថាបត្យកម្ម ​បាន​ឆ្លុះ​បញ្ចាំង​មាន​ការ​ជាប់ពាក់ព័ន្ធ​ជា​មួយ​ព្រះអាទិទេព​ និង​កំលាំង​ពី​ធម្មជាតិ​ហើយ​ជា​កន្លែង​កំសាន្ត​នៅ​ក្នុង​វប្បធម៌​ពី​សម័យ​ បុរាណ​ស្ថាបត្យកម្ម​បាន​បង្ហាញ​នៅ​និមិត្តសញ្ញា​អំណាច​នៃ​ការ​គ្រប់គ្រង​ នយោបាយ​ និង​ការ​គ្រប់គ្រ ង​ពួក​អភិជន​។ស្ថាបត្យកម្ម​ និង​របៀប​នៃ​ការ​រស់នៅ​ក្នុង​អរិយធម៌​ពី​បុរាណ​ដូចជា​ Greek​ និង​ Roman​ បាន ​វិវឌ្ឍន៍​ពី​គំនិត​សាសនា​ឬក៏​ការ​ពិសោធន៍​នៃ​អាគារ​ថ្មី​បាន​លេចឡើង​ ។អត្ថបទ​អំពី​ស្ថាបត្យកម្ម​ត្រូវ​បាន​សរសេរ​តាំង​ពី​សម័យបុរាណ​។អត្ថបទ​ទាំង ​នេះ​បាន​ផ្តល់​នូវ​ទម្រង់​ច្បាស់សាស់​ និង​មិន​ច្បាស់លាស់​។ឧទាហរណ៍​ខ្លះៗ​នៃ​ក្បួន​ត្រូវ​បាន​គេ​រកឃើញ​ក្នុង​ការ​ សរសេរ​នៅ​សតវត្សរ៍​ទី១​របស់​កងទាហាន​វិស្វករ ​Vitruvius ​ប្រទេស ​Roman​

ស្ថាបត្យកម្មនៅអាស៊ី​

ការសរសេរ​ដំបូង​ទៅ​លើ​ស្ថាបកម្ម​រួម​គឺ​លោក ​Kao Gong Ji ជាជនជាតិ​ចិន​ក្នុង​សតវត្សរ៍​ទី៥​ដល់​៧ លោក Vaastu Shastra ​ជា​អ្នកប្រាជ្ញ​របស់​ប្រទេស​ឥណ្ឌា​និង​លោក ​Manjusri Vasthu Vidya Sastra​ ជាជនជាតិ​ Sri Lanka​។ស្ថាបត្យកម្ម​មាន​ច្រើន​ផ្នែក​នៅ​ក្នុង​អាស៊ី​ដែល​មាន​ការ​ខុស​ពី​ប្រទេស​អឺរ៉ុប អ្នក​កាន់​ព្រះពុទ្ធ​សាសនា ហ៊ិនឌូ​និង ​Sikh ស្ថាបត្យកម្ម​មាន​ការ​បង្កើត​ខុសៗ​គ្នា​។ស្ថាបត្យកម្ម​របស់​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​គឺ​បង្ហាញ​អំពី​ភាព​ស្រគត់​ស្រគំ។


ស្ថាបត្យកម្មរបស់ជនជាតិអ៊ីស្លាម​

 
ស្ថាបត្យកម្ម​របស់​ជនជាតិ​អ៊ីស្លាម​បាន​ចាប់​ផ្តើម​ធ្វើ​នៅ​សតវត្សរ៍​ទី៧ ដែល​យក​ម៉ូដ​ពី​អាស៊ី​កណ្តាល​និង ​Byzantium ប៉ុន្តែ​ធ្វើ​សម្រាប់​សាសនា​និង​បំពេញ​តម្រូវ​ការ​របស់​សង្គម​។




ស្ថាបត្យកម្មនៅពេលបច្ចុប្បន្ន​

ចាប់ ​តាំង​ពី​ឆ្នាំ​១៩៨០ មាន​សំណង់​និង​ប្រព័ន្ធ​អាគារ​ជា​ច្រើន​បាន​កើន​ឡើង​ដោយ​សា​មាន​បច្ចេកទេស​ ទំនើប និង​ស្ថាបត្យកម្ម​មាន​ការសិក្សា​នៅ​តាម​សកល​វិទ្យាល័យ​និង​សំបូរ​អ្នក​ធ្វើ​ ការ​ខាង​ផ្នែក​ច្រើន​។បន្ថែម​ពី​នេះ​ទៅ​ទៀត​នោះ​គឺ​មាន​ផ្នែក​គូរ​ប្លង់​ ក្នុង​ការ​សាងសង់​និង​មាន​គម្រោង​ច្បាស់លាស់​ក្នុង​ការ​សាងសង់​។ហើយ​ក្នុង​ ការ​សាងសង់​នោះ​គឺ​ពឹង​ផ្អែក​ទៅ​លើ​សម្ភារ​មួយ​ចំនួន​ដូច​ជា​ពេលវេលា ប្រាក់កាស​និង​មាន​ច្បាប់​ត្រឹមត្រូវ​សម្រាប់​ធ្វើ​។មាន​សំណង់​អាគារ​ធំៗ​ មាន​តែ​អ្នក​គូរ​ម្នាក់​ប៉ុន្តែ​មាន​អ្នក​ធ្វើ​ការ​ច្រើន​នាក់​។