តើស្ថាបត្យករណាខ្លះដែលជានិមិត្តរូបរបស់អ្នក? តើស្ថាបត្យកម្មណាខ្លះដែលជំរុញនឹងជួយបំផុសគំនិតរបស់អ្នក?
Sunday, March 3, 2013
សិល្បៈស្ថាបត្យកម្ម
ស្ថាបត្យកម្ម(មកពីពាក្យឡាតាំងថាar chitectural នៃប្រទេសក្រិច)មានន័យថាគឺជាដំណើរការបង្កើតគំរោង គូរប្លង់ និងការសាងសង់។ការងារសាងសង់អាគារនេះគឺជានិមិត្តសញ្ញានៃផ្នែក
សិល្បៈ។ពាក្យនេះជាទូទៅគឺដើម្បីពណ៌នាអំពីរូបរាងរបស់អាគារ។សិល្បៈ និងវិទ្យាសាស្ត្រនៃការគូរប្លង់ព្រមជាមួយការរចនាម៉ូដអាគារវិធី
នៃការគូរប្លង់ការសាងសង់អាគារ និងការអនុវត្តន៍ស្ថាបត្យកម្មមានន័យថាការឆ្នៃប្រឌិតក្នុងការ
សាងសង់អាគារ។
ប្រវតិ្តឯកសារស្ថាបត្យកម្ម
ការសរសេរដំបូងគឺសរសេរអំពីស្ថាបត្យកម្ម
De architectura ដោយស្ថាបត្យករជនជាតិរ៉ូមំាងគឺលោក
Vitruvius ក្នុងសតវត្សរ៍ទី១។យោងទៅតាមលោក
Virtruvius ថាអាគារល្អគួរតែមានគោលការណ៍៣យ៉ាងគឺ
fumitas, utilitas, venustas អាគារត្រូវសង់ឲ្យត្រង់
ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើនិងសម្រស់របស់អាគារ។បើយោងទៅតាមប្រសាសន៍របស់លោក
Vitruvius ស្ថាបត្យករគួរតែបំពេញនៅគោលការណ៍ទាំងបីយ៉ាងនេះតាមតែអាចធ្វើទៅបាន។លោក
Leone Battista Alberti ជាអ្នកយកតាមគំនិតរបស់លោក Vitruvius
សម្រស់របស់អាគារជាកត្តាសំខាន់ក្នុងការផ្សព្វផ្សាយ។នៅក្នងសតវត្សរ៍ទី១៩
លោក Augustus Welby Northmore Pugin បានសរសេរប្រឆាំងនៅគំនិតរបស់លោក Vitruvius
លោក Pugin បានលើកឡើងអំពីទ្រឹស្តីសម័យនិងសហគ្រាសនៅក្នុងពិភពលោក។នៅសតវត្សរ៍ទី១៩
មានអ្នកសិល្បៈជនជាតិអង់គ្លេសគឺលោក John
Ruskin បាននិយាយថាសៀវភៅស្ថាបត្យកម្មរបស់គាត់បានបោះពុម្ពក្នុងឆ្នាំ១៨៤៩។
គំនិតសម័យទំនើបនៃស្ថាបត្យកម្ម
សតវត្សរ៍ទី១៩គឺជាសតវត្សរ៍ដ៏អស្ចារ្យនៃស្ថាបត្យកម្មអាគារខ្ពស់ៗ
Louis
Sullinvan ដែលជាអាគារខ្ពស់។សំណង់អាគារមួយនេះត្រូវបានគេចាត់ទុកថាជាអាគារ
ដ៏ល្អ និងមិនគូរឲ្យជឿថាមានអាគារបែបនេះទេនៅក្នុងពិភពលោក។Nunzia Rondanini បានបង្ហាញថាវាគឺជាស្ថាបត្យកម្មមួយមានសោភ័ណភាពពីវិទ្យាសាស្ត្រ
របស់មនុស្ស និងបង្ហាញតម្លៃដែលស្ថាបត្យកម្មមានឥទ្ធិពលទៅលើសង្គម និងការលើកស្ទួយអភិវឌ្ឍន៍សង្គម។សង្កត់ធ្ងន់ទៅលើពាក្យស្ថាបត្យកម្ម
គឺជាសិល្បៈនៃការងារក្នុងការសាងសង់។
ស្ថាបត្យកម្មនៅតាមដំបន់
អាគារដំបូងមិនទាន់មានការធ្វើធំៗនៅឡើយទេ
គឺគ្រាន់តែធ្វើសម្រាប់ជ្រក សម្រាប់ការពារកុំឲ្យត្រូវទឹកភ្លៀង ថ្ងៃឬសម្រាប់ជាកន្លែងធ្វើគ្រឿងសក្ការៈ
បូជា។បើទៅតាមវប្បធម៌និងចំណេះដឹងរប់សមនុស្សគឺធ្វើទៅតាម ប្រពៃណី
ទំលាប់ពីដូនតាដែលធ្លាប់ឃើញពួកគាត់ធ្វើ ហើយក៏ធ្វើតាម។អាគារក្រោយមកមានការសាងសង់ដែលហៅថាស្ថាបត្យកម្ម។
ស្ថាបត្យកម្មនៅសម័យបុរាណ
នៅក្នុងអរិយធម៌ពីសម័យបុរាណដូចជាប្រទេស
Egypt និង Mesopotamia ស្ថាបត្យកម្ម បានឆ្លុះបញ្ចាំងមានការជាប់ពាក់ព័ន្ធជាមួយព្រះអាទិទេព
និងកំលាំងពីធម្មជាតិហើយជាកន្លែងកំសាន្តនៅក្នុងវប្បធម៌ពីសម័យ បុរាណស្ថាបត្យកម្មបានបង្ហាញនៅនិមិត្តសញ្ញាអំណាចនៃការគ្រប់គ្រង
នយោបាយ និងការគ្រប់គ្រ ងពួកអភិជន។ស្ថាបត្យកម្ម និងរបៀបនៃការរស់នៅក្នុងអរិយធម៌ពីបុរាណដូចជា
Greek និង Roman បាន វិវឌ្ឍន៍ពីគំនិតសាសនាឬក៏ការពិសោធន៍នៃអាគារថ្មីបានលេចឡើង
។អត្ថបទអំពីស្ថាបត្យកម្មត្រូវបានសរសេរតាំងពីសម័យបុរាណ។អត្ថបទទាំង នេះបានផ្តល់នូវទម្រង់ច្បាស់សាស់
និងមិនច្បាស់លាស់។ឧទាហរណ៍ខ្លះៗនៃក្បួនត្រូវបានគេរកឃើញក្នុងការ សរសេរនៅសតវត្សរ៍ទី១របស់កងទាហានវិស្វករ
Vitruvius ប្រទេស Roman។
ការសរសេរដំបូងទៅលើស្ថាបកម្មរួមគឺលោក Kao Gong Ji ជាជនជាតិចិនក្នុងសតវត្សរ៍ទី៥ដល់៧ លោក Vaastu Shastra ជាអ្នកប្រាជ្ញរបស់ប្រទេសឥណ្ឌានិងលោក Manjusri Vasthu Vidya Sastra ជាជនជាតិ Sri Lanka។ស្ថាបត្យកម្មមានច្រើនផ្នែកនៅក្នុងអាស៊ីដែលមានការខុសពីប្រទេសអឺរ៉ុប អ្នកកាន់ព្រះពុទ្ធសាសនា ហ៊ិនឌូនិង Sikh ស្ថាបត្យកម្មមានការបង្កើតខុសៗគ្នា។ស្ថាបត្យកម្មរបស់អ្នកកាន់សាសនាព្រះពុទ្ធគឺបង្ហាញអំពីភាពស្រគត់ស្រគំ។
ស្ថាបត្យកម្មរបស់ជនជាតិអ៊ីស្លាម
ស្ថាបត្យកម្មរបស់ជនជាតិអ៊ីស្លាមបានចាប់ផ្តើមធ្វើនៅសតវត្សរ៍ទី៧ ដែលយកម៉ូដពីអាស៊ីកណ្តាលនិង Byzantium ប៉ុន្តែធ្វើសម្រាប់សាសនានិងបំពេញតម្រូវការរបស់សង្គម។
ស្ថាបត្យកម្មនៅពេលបច្ចុប្បន្ន
ចាប់ តាំងពីឆ្នាំ១៩៨០ មានសំណង់និងប្រព័ន្ធអាគារជាច្រើនបានកើនឡើងដោយសាមានបច្ចេកទេស ទំនើប និងស្ថាបត្យកម្មមានការសិក្សានៅតាមសកលវិទ្យាល័យនិងសំបូរអ្នកធ្វើ ការខាងផ្នែកច្រើន។បន្ថែមពីនេះទៅទៀតនោះគឺមានផ្នែកគូរប្លង់ ក្នុងការសាងសង់និងមានគម្រោងច្បាស់លាស់ក្នុងការសាងសង់។ហើយក្នុង ការសាងសង់នោះគឺពឹងផ្អែកទៅលើសម្ភារមួយចំនួនដូចជាពេលវេលា ប្រាក់កាសនិងមានច្បាប់ត្រឹមត្រូវសម្រាប់ធ្វើ។មានសំណង់អាគារធំៗ មានតែអ្នកគូរម្នាក់ប៉ុន្តែមានអ្នកធ្វើការច្រើននាក់។
Subscribe to:
Posts (Atom)